ព័ត៌មានជាតិ

អតីតយុទ្ធជននិងគ្រួសារយោធិនជួបការលំបាកចំនួន ១០០គ្រួសារ បានអំណោយ និងការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ) ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជននិងគ្រួសារយោធិនជួបការលំបាកចំនួន១០០គ្រួសារ នៅទីបញ្ជាការ​កងពលបន្ទាយអូរឫស្សី ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ​ប៉ែន កុសល្យ អភិបាល​នៃគណះ​អភិបាលខេត្ត​ឧត្តរមានជ័យ ក្នុងឱកាស​សំណេះសំណាល ឯកឧត្តម អភិបាលខេត្ត​បានថ្លែងបញ្ជាក់ថា ជានិច្ចកាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជនដោយក្តីអាណិតស្រឡាញ់ និងដឹងគុណយ៉ាងធំធេងចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់អាយុជីវិតចូលរួមក្នុងការស្វែងរកការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះផងដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ផងនោះ ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់​ឯកឧត្តម នាយឧត្តម​សេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម​ទេសរដ្ឋមន្ត្រី យកមកចែជូនដល់អតីតយុទ្ធនិងគ្រួសារយោធិនចំនួន១០០គ្រួសារនដែលទទួល​បានក្នុងមួយគ្រួសាររួមមាន៖ អង្ករ; សារ៉ុង មី;
ទឹកក្រូច; ប៉ីចេង;​ មួក អតីត​យុទ្ធ ១; ក្រម៉ា និងថវិការ ៥០០០០៛ ។​

ក្រោយពីបានទទួលអំណោយរួចបងប្អូនបានចូលរួមលែងល្បែងប្រជាប្រីយ៍ ពិសារនំបញ្ចុកសន្តិភាពនិងរាំលេងកំសាន្តអបអរសាទក្នុងឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនិងខិតជិតមកដល់ថ្ងៃខាងមុខនេះផងដែ ។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។