ព័ត៌មានជាតិ

រថយន្តកុងទែនឺររេចង្កូតធ្លាក់ផ្លូវក្រឡាប់ បុកដើមឈើនិងរនាំងបាំងការពារផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត!

(កំពង់ស្ពឺ) : នៅ​វេលាម៉ោង២៤និង០០នាទីយប់ឈានចូលថៃ្ងទី១៦​ ខែកក្កដា​ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងទែនឺររេចង្កូតធ្លាក់ផ្លូវបុកដើមឈើ និងរនាំងបាំងការពារផ្លូវ ផ្លូវជាតិលេខ​៤​ ស្ថិតចន្លោះ​គីឡូម៉ែត្រ​លេខ​ ១០៣​-១០៤​ ភូមិ​ទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយខ្លួនឯង អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ (ចុះរត់​គេ​ច) រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំ​ណុ​ចខាងលើ​ ជួបឧបសគ្គ​រេចង្កូតបុកដើមឈើធ្លាក់ផ្លូវក្រឡាប់ទៅផ្នែកខាងស្តាំដៃនៃផ្លូវជាតិ ។

ហេតុការណ៍នេះ បណ្ដាលឲ្យ​ខូចខាតរនាំងការពារផ្លូវ ខូចខាតប្រវែងប្រហែល៥០ម៉ែត្រ ។ បាក់ដើមឈើ៤ដើម ។ រថយន្តរងការខូចខាតធ្ងន់ ។

ករណីនេះសមត្ថកិច្ចកំពុងអន្ដរាគមន៍​ ជួយរកមធ្យោបាយរថយន្ដស្ទួច​ និងបន្ដស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន ដើម្បីយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ​ច ដើម្បីបន្តនីតិវិធី ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។